ជីវប្រវត្តិផ្ទាល់ខ្លួន និងការសិក្សា
លោក គង់ ផារិទ្ធ កើតនៅឆ្នាំ ១៩៦០ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលសព្វថ្ងៃនេះ លោកមានអាយុ ៥១ឆ្នាំ។នៅឆ្នាំ១៩៩១ លោកបានបញ្ចប់ការសិក្សាថ្នាក់ទី១ទំនើបជាតិ ស្មើនឹងថ្នាក់ទី១២នាសម័យបច្ចុប្បន្ននិងបពា្ចប់ថ្នាក់គរុកោសល្យភូមិភាគកណ្តាល។ នៅឆ្នាំ១៩៩១ លោកបានធ្វើជាគ្រូបង្រៀន ផែ្នកគណិតវិទ្យា រូបវិទ្យា និងភាសាអង់គេ្លសនៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំងបានរយៈពេល៣ឆ្នាំ។ គួររំលឹកថាអំឡុងពេលសិក្សាលោកជាគរុសិស្សឆ្នើមមា្នក់មានចរិតឬកពាល្អ តស៊ូ ព្យាយាម អត់ធ្មត់ខំប្រឹងបែ្រងសិក្សារៀនសូត្រពូកែស្ទើរគ្រប់មុខវិជា្ជនិងមានសមត្ថភាពអាចដឹកនាំជាគំរូដល់គរុសិស្សដូចគា្នឱ្យកា្លយជាសិស្សល្អ កូនល្អ មានសីលធម៌ល្អបង្រៀនបានរយៈពេល៣ឆ្នាំដោយសារមានទ្រពកោសល្យ និងធា្លប់មានបទពិសោធន៍ ខាងអេឡិចត្រូនិចកាលពីលោករស់នៅសម័យកាលរបបខែ្មរក្រហមនិងកាលៈទេសៈជំរុញលោកក៏បានសម្រេចចិត្តផ្លាស់ប្តូរអាជីពទៅធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលវិញដើម្បីបានបន្តការសិក្សាស្វែងយល់បនែ្ថមពីការងារអេឡិចត្រូនិចនោះ។ ក្រោយមកនៅឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៨ លោកក៏បានបន្ត និងបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(អតីតសាកល វិទ្យាល័យអាស៊ាន)។បច្ចុប្បន្ននេះ លោកជាប្រធានអង្គការអ្នកកសាងសមត្ថភាព(LOCAB)និងជាទីប្រឹក្សារបស់អង្គការពលកម្មកុមារអន្តរជាតិ (ILO)។
ការងារ និងគំនិតឆ្នៃប្រឌិត
លោកបានបន្ដថានៅឆ្នាំ១៩៧៨ ដល់ ១៩៨៤លោក គង់ ផារិទ្ធបានចូលបម្រើកងទ័ពជាតិ។នៅទីនោះលោកបានតម្រូវឱ្យកាន់ខាងទូរលេខនិងជំនួយការខាងអគ្គិសនី។ ទោះជាមានការនឿយហត់លំបាកលំបិនយ៉ងណាក៏ដោយក៏លោកនៅតែប្រឹងបែ្រងធ្វើការនិងតស៊ូរៀនសូត្រពីការងារទាំងនោះដែរ។ ដោយហេតុតែឱកាសចំណេះដឹង និងបទពិសោធន៍ ព្រមទាំងសេចក្តីពេញចិត្តខាង អេឡិចត្រូនិចពេលវេលាក៏បានតម្រង់ទិសឱ្យលោកទៅជួបប្រទះនឹងការងារនោះ។ ជាការពិតណាស់គ្រឿង សមា្ភរៈនោះមានស្រាប់ពីបរទេសយូរណាស់មកហើយដែលត្រូវបានគេរកឃើញតំាងតែពីឆ្នាំ១៨៣៨មកម្លោះហើយក្រោយមកមានការច្នៃប្រឌិតជាលក្ខណៈ ផ្សេងៗជាបន្តបន្ទាប់។ រីឯសម្រាប់គំនិតច្នៃប្រឌិតប្រព័ន្ធអគ្គិសនីដោយប្រើថាមពលពន្លឺព្រះអាទិត្យបំពាក់ជាមួយនឹងឧបករណ៍ផេ្សងៗនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះវិញដែលយើងមើលឃើញថាមានការរីកដុះដាលយ៉ាងច្រើនដោយសារអ្នកមានគំនិតចៃ្នប្រឌិត កូនខែ្មរមួយរូប (លោក គង់ ផារិទ្ធ) ដែលអាចនិយាយ។ថ វាកើតឡើងដោយភាពច្រដន្យ និងចំណ្រះដឹងពិតរបស់លោក ខណៈពេលទៅលេងបង ប្រុសរបស់លោកធ្វើការនៅមន្ទីរពេទ្យរុស្ស៊ី។នៅពេលដែលលោកបានទៅដល់មន្ទីពេទ្យស្រប់តែប្រទះឃើញគេកំពុងតែបំពាក់កញ្ចក់បំលែងពន្លឺព្រះអាទិត្យទៅជាអគ្គិសនីនោះលោកមានអារម្មណ៍ថាវាចមែ្លកនិងគួរឱ្យចាប់អារម្មណ៍ណាស់ដែលកញ្ចក់ប្រភេទនោះអាចទាញយកអគ្គិសនីបាន។មិនយូរប៉ុនា្មនលោកក៏បានទៅសួរដេញដោលរឿងនេះពីបងប្រុសរបស់លោកដែលធ្វើការនៅមន្ទីរពេទ្យនោះ។ បងប្រុសរបស់លោកបានរៀបរាប់ថាកញ្ចក់នោះបាននាំចូលពីប្រទេសរុស្ស៊ីសម្រាប់ជាជំនួយដល់មន្ទីរពេទ្យក្នុងការប្រើប្រាស់អគ្គិសនីដោយមិនបាច់ចំណាយថវិកាច្រើនទៅលើបណ្តាញអគ្គិសនី ដែលប្រើខ្សែ ប៉ុន្តែនៅពេលដែលវាខូចនៅប្រទេសកម្ពុជាយើងនេះមិនមាននរណាចេះជួសជុលបានទេទាល់តែបញ្ជូនទៅបរទេសវិញដូចនេះវាត្រូវចំណាយពេលវេលាយូរទម្រំាតែទទួលបានកញ្ចក់នោះត្រឡប់មកវិញ។បានឮ បងប្រុសរបស់លោកនិយាយដូច្នេះលោកក៏ចាប់ផ្តើមមានគំនិតមួយចង់សាកល្បងជួសជុលផ្ទាំងកញ្ចក់នោះ។ លោកមិនត្រឹមតែអាចជួសជុលកញ្ចក់នោះបានទេថែមទាំងមានគំនិតចៃ្នប្រឌិតរិះរកវិធីបំលែងឧបករណ៍នេះយកទៅបំពាក់លើសម្ភារៈផ្សេងៗបានទៀតផង។នៅក្នុងឆ្នាំ១៩៩៧ដោយសារតែឃើញភាពអសា្ចរ្យនិងមានសារប្រយោជន៍ជាច្រើនលោក គង់ ផារិទ្ធ និងក្រុមការងាររបស់លោកដែលមានបទពិសោធន៍លើការងារនេះយូរឆ្នាំជាមួយអង្គការជាតិ និងអន្តរជាតិបានរួមគា្នបង្កើតជាអង្គការក្រសួងរដ្ឋាភិបាលមួយដែលមានឈ្មោះថាអង្គការអ្នកកសាងសមត្ថភាព (LOCAB) ចុះបញ្ជីនៅក្រសួងមហាផៃ្ទ លេខ៧១៦សជណ ថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដែលរូបលោកជាប្រធានអង្គការផ្ទាល់។ គោលដៅអង្គការរបស់លោក គឺផ្តល់ឧបករណ៍ថាមពលកើតឡើងវិញ និងសេវាកម្មសម្រាប់ ឆ្លើយតប ការផ្លាស់ប្តូរអាកាសធាតុ ដែលនោះ គឺជា ឧបករណ៍សន្សំសំចៃថាមពលបំផុតសម្រាប់ការអភិវឌ្ឍសតវត្សទី២១នេះ។ក្នុងនោះផងដែរតាមរយៈជំនួយឧបត្ថម្ភទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)និងអង្គការផែ្សងៗមួយចំនួនទៀតវគ្គបណ្តុះបណ្តាលជំនាញវិជា្ជជីវៈទៅលើការជួសជុលទូរទស្សន៍វិទ្យុ ម៉ូតូ ឡាន និងការផ្តល់ជូនឧបករណ៍ ទាញថមពលពីពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានរៀបចំឡើងដើម្បីជាការផ្ដល់នូវឱកាសឲ្យប្រជាពលរដ្ឋក្រីក្របានប្រើប្រាស់ដើម្បីជាការកាត់បន្ថយ ចំណាយជាប្រចាំក្នុងជីវភាពរស់នៅនិងជាចំណេះដឹងជំនាញអាចប្រកបរបរកស៊ីចិញ្ចឹមជីវិតបាន។ នេះ ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍនៅកម្ពុជា។នៅក្នុងឆ្នាំ២០០៥សមិទ្ធផលដែលជាស្នាដៃរបស់លោកលើកដំបូងបង្អស់បានលេចចេញជារូបរាងគឺកង់ប្រើថាមពលពន្លឺព្រះអាទិត្យ។ក្រោយមកនៅឆ្នាំ ២០០៦ និងឆ្នាំបន្តបនា្ទប់ទៀតរហូតមកដល់បច្ចុប្បន្នមានឧបករណ៍កែច្នៃជាច្រើនទៀតដូចជារថយន្តប្រើពន្លឺព្រះអាទិត្យសា្ថនីយសាកអាគុយពន្លឺព្រះអាទិត្យវារីអគ្គិសនីធុនតូចកញ្ចក់ពន្លឺព្រះអាទិត្យដើម្បីយកភ្លើងដាក់តាមផ្ទះវត្តអារាមតាមជនបទ និងមានអាគុយប្រើសម្រាប់សាកអំពូល ទូរស័ព្ទ កងា្ហរ ទូរទស្សន៍ ប្រើពន្លឺព្រះអាទិត្យផ្សេងទៀតជាដើម។ឧបករណ៍ប្រើប្រាស់ជំនួយអគ្គិសនីទាំងនេះស៊ីភ្លើងតិចជួយសន្សំសំចៃថវិកានិងបង្កលក្ខណៈងាយស្រួលមិនប៉ះពាល់ដល់សុខភាពនិងបរិស្ថាន។ ស្នាដៃដ៏ឆ្នើមនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះអង្គការរបស់លោកលេចឮផ្សព្វផ្សាយដល់បរទេសដែលជាហេតុនាំឱ្យលោកត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីទស្សនកិច្ចអន្តរជាតិនៅសហរដ្ឋអាមេរិក។ លោក គង់ ផារិទ្ធ ត្រូវបានគេទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេសថាជាកូនខ្មែរដែលមានសមត្ថភាពចៃ្នប្រឌិតពិតៗមួយរូបដែលអាចបំលែងបង្កើតឡើងបានជាផលិតផលថ្មីៗដើម្បីបំពេញតម្រូវការទីផ្សារនិងជួយអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនជឿនលឿនទៅមុខ។
បំណងនាពេលអនាគ
ក្រោយពីទទួលបានកេរ្តិ៍ឈ្មោះការកោតសរសើរពីសំណាក់មហាជនទាំងក្នុងនិងក្នុងស្រុកលោក គង់ ផារិទ្ធនិងអង្គការរបស់លោកមានគម្រោងនាំចូលប្រេងស្ងួតពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់សាំងរបស់ទោចក្រយានយន្តរថយន្តនិងឧបក រណ៍ផ្សេងៗទៀតបានចំនួន៥០ភាគរយដែលនេះអាចជួយសន្សំសំរេចថវិកាផងដែរ។ ក្រៅពីនេះលោកក៏មានគម្រងសហការជាមួយក្រុមហ៊ុនក្រៅស្រុកផេ្សងៗ ទៀតផងដែរក្នុងការងារស្រាវជ្រាវចៃ្នប្រឌិតជាបន្ដទៀតដែលលោកមិនទាន់អាចប្រាប់បាន។ លោកសង្ឃឹមថាទៅថៃ្ងអនាគតប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេសអភិវឌ្ឍន៍មួយដែលមានផលិតផលកែច្នៃសម្បូរបែបមិនចាញ់បរទេសឡើយ៕