លោកគង់ផារិទ្ធដែលទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការរកឃើញវិធីទាញថាមពលព្រះអាទិត្យបម្លែងជាថាមពលអគ្គិសនីបានលើកឡើងគួរឲ្យភ្ញាក់ផ្អើលថាលោកអាយុ២៤ឆ្នាំទើបរៀនបានថ្នាក់ទី៤ប៉ុណ្ណោះ។
លោកគង់ផារិទ្ធដែលពលរដ្ឋខ្មែរនិងបរទេសស្គាល់ពីសមត្ថភាពក្នុងការរកឃើញវិធីសាស្រ្តបម្លែងថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យបានរៀបរាប់ពីប្រវត្តិសិក្សារបស់លោកថាក្នុងវ័យកុមារភាពដោយសារប្រទេសជាតិមានសង្គ្រាមបូកផ្សំជីវភាពគ្រួសារក្រីក្រលោកមិនដែលស្គាល់សាលារៀននោះទេហើយបើរៀនក៏រៀនមិនសូវដិតដល់ដូចសិស្សដទៃដែរគឺគ្រាន់តែបានលួចរៀនបន្តិចបន្តួចប៉ុណ្ណោះ។
លោកថាក្រោយប្រទេសជាតិរួចផុតពីសង្គ្រាមទើបលោកមានឱកាសចាប់ផ្ដើមសិក្សាសាជាថ្មី។លោករំលឹកថាក្នុងអំឡុងឆ្នាំ១៩៨៤នៅពេលដែលលោកមានវ័យ២៤ឆ្នាំទៅហើយនោះលោកក៏ចាប់ប្រឡូកក្នុងការសិក្សាឡើងវិញដោយចាប់ផ្តើមរៀនពីថ្នាក់ទី៤នៅសាលាបឋមសិក្សាគំរូក្រុងឯខេត្តកំពង់ឆ្នាំង។លោកថាលោកជាមនុស្សស្រលាញ់ការសិក្សាទោះបីពេលនោះលោកមានអាយុច្រើនក៏ដោយប៉ុន្តែលោកមិនមានការខ្មាសអៀនក្នុងការកាន់ប៊ិចសៀវភៅជាថ្មីដើម្បីក្រេបយកចំណេះដឹងទុកកសាងអនាគតនិងចិញ្ចឹមជីវិតឡើយ។
ស្នាដៃបង្កើតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យរបស់លោកគង់ផារិទ្ធទទួលបានការចាប់អារម្មណ៍ជាខ្លាំងរហូតដល់មានបរទេសមកសិក្សារៀនសូត្រជាមួយលោកទៀតផង។
បន្តអាន៖ការសាងសមិទ្ធផលដ៏អស្ចារ្យធ្វើឲ្យយុវជនខ្មែរលេចធ្លោក្នុងវិស័យបច្ចេកវិទ្យា
បន្តអាន៖សម្រួចជំនាញITអ្នកកាន់តែខ្លាំងជាមួយគេហទំព័ររៀនអនឡាញល្បីទាំង៥ក្នុងនោះក៏មានខ្មែរមួយដែរ
អត្ថបទ៖ប៊ុណ្ណារ៉ា